លោក ហួត សុខុម ចាងហ្វាងការផ្សាយ Tel: 092 902 643 / 088 79 77 965 / Email: preapsornews@gmail.com

ស្ត្រីម្នាក់បានស្លាប់នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ក្រោយព្យាបាលដឹកចេញពីមន្ទីរសម្រាកព្យាបាល សុខា ប៉ោយប៉ែត

Share Button


ក្រុងប៉ោយប៉ែត៖
ស្ត្រីម្នាក់មានអាការៈឈឺក្បាលបន្តិចបន្ទួច បានទៅសម្រាក នៅមន្ទីរសម្រាកនិង ព្យាបាល សុខា ប៉ោយប៉ែត ដោយព្យួរសេរ៉ូម អស់ជិតបីកំប្លោក មានអាការៈធ្ងន់ធ្ងរ ឡើងៗ ទើបគ្រូពេទ្យឯកជនខាងលើ សម្រេចចិត្ត ដឹកអ្នកជម្ងឺខាងលើ ទៅមន្ទីរពេទ្យបង្អែក ដីថ្មី២ ដើម្បីធ្វើការសង្រ្គោះបន្ត ប៉ុន្តែគួរឲ្យសោកស្តាយ រៀបនិងដឹកអ្នកជម្ងឺ បន្តទៅមន្ទីរពេទ្យបង្អែកមង្គលបូរី ស្រាប់តែអ្នកជម្ងឺ បាត់ដង្ហើមទៅហើយ។

បើតាមសាច់ញាតិជនរងគ្រោះ បានប្រាប់ឲ្យដឹងថា៖ ស្រ្តីដែលបានស្លាប់នេះមានឈ្មោះ ទេព ចិន្តា ភេទស្រី អាយុ៤០ឆ្នាំ សព្វថ្ងៃ រស់នៅភូមិព្រៃព្រិច សង្កាត់និងក្រុងប៉ោយប៉ែត ជាកម្មការនី នៅរោងចក្រឧស្សាហកម្មអូរនាង។ សាច់ញាតិស្រ្តីដែលបានស្លាប់នេះ បានបន្តទៀតថា៖ ក្នុងថ្ងៃកើតហេតុនៅវេលាម៉ោង១២ ដោយអស់កម្លាំងនិងឈឺក្បាល ទើបឲ្យពូថ្លៃដឹកទៅមន្ទីរសម្រាក ព្យាបាលខាងលើ ។

បើតាមការលើកឡើងរបស់កូនស្រីមានឈ្មោះ ខេន ផាន់ណារស្មី បានឲ្យដឹងថា៖ ដោយនាងរវល់ជាប់ការងារ នៅកាស៊ីណូ មួយកន្លែងក្នុងក្រុងប៉ោយប៉ែត ដោយលឺថាម្តាយនាងមិនស្រួលខ្លួន ទើបនាងខំទៅរកម្តាយនៅ មន្ទីរពេទ្យបង្អែកខាងលើ រកពុំឃើញក៏ត្រឡប់មកវិញ ក៏សួរគេបន្ត ទើបដឹងថាម្តាយរបស់នាង សម្រាកនៅមន្ទីរសម្រាក និង ព្យាបាល សុខា ប៉ោយប៉ែត បានជួបគាត់ហើយ នៅវេលោម៉ោង០៩យប់ ក្នុងថ្ងៃខែឆ្នាំខាងលើ លោកគ្រូពេទ្យបានប្រាប់ថា ដាក់សេរ៉ូមគាត់អស់ពីរកំប្លោកហើយ និងបន្តដាក់កំប្លោកទី៣ ស្រាប់តែគាត់មានអាការៈមិនស្រួល កាន់តែធ្ងន់ឡើងៗ ទើបគ្រូពេទ្យដឹកចេញទៅដល់មន្ទីរពេទ្យបង្អែក បានស្លាប់បាត់បង់ជីវិតតែម្តង។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះដែរ លោក ឱក ទីនណា ប្រធានមន្ទីរពេទ្យបង្អែកដែលទើបឡើងថ្មី បានប្រាប់អង្គភាព ព្រាប ស តាមទូរស័ព្ទថា៖ នៅពេលដែលស្រ្តីម្នាក់នោះ បានដឹកមកដល់មន្ទីរពេទ្យបង្អែកហើយនោះ ដោយមានអាការៈ សន្លប់មិនដឹងខ្លួន នោះឡើយ ហើយក្រុមគ្រូពេទ្យ បានសង្រ្គោះយ៉ាងយកចិត្តទុកដាក់បំផុត ត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ ហើយបានត្រៀមដឹកអ្នកជម្ងឺ ទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមង្គលបូរី អ្នកជម្ងឺបានផុតដង្ហើមបាត់ទៅហើយ។

ទោះជាយ៉ាងណាក៏ដោយ ខាងអង្គភាព ព្រាប ស យើងខ្ញុំបានព្យាយាម ខលទៅជួបលោក វ៉ាន់ ចេស ប្រធានពេទ្យឯកជន ខាងលើ ដែលសព្វថ្ងៃបម្រើការងារនៅមន្ទីរពេទ្យបង្អែកដីថ្មី២ គ្រប់គ្រងជម្ងឺទូទៅ មិនអាចសុំការបំភ្លឺបាននោះទេ ដោយទូរស័ព្ទ ជាប់រវល់។ មហាជនបានធ្វើការរិះគន់ ទៅនឹងមន្ទីរសម្រាក និង ព្យាបាលខាងលើនេះថា ៖ គឺជាឃាតករមុខស្រស់សម្លាប់ មនុស្សគ្មានកំហុស នេះគឺជាការធ្វែសប្រហែសរបស់គ្រូពេទ្យ ទើបណ្តាលឲ្យអ្នកគ្មានកំហុសត្រូវស្លាប់បែបនេះ។

ទោះជាយ៉ាងណាក៏ដោយ សូមឲ្យលោក កែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ មេត្តាជួយមើលគ្លីនិក ឯកជនសុខា ខាងលើនេះផង មិនគួរបណ្តែតបណ្តោយឲ្យមានអ្នកស្លាប់បែបនេះនោះទេ ។ ហើយព័ត៌មានមួយនេះ សូមឲ្យបានដឹង ដល់ក្រសួងពាក់ព័ន្ធខាងលើមេត្តា មានវិធានការតាមផ្លូវច្បាប់ផងចុះ៕

ដោយៈគេហទំព័រ ព្រាប ស
www.preapsor-news.com

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម, សូមរាយការណ៍

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន ព្រាបស | ទូរស័ព្ទ៖ 092 902 643 / 098 90 26 43​ | អ៊ីម៉ែល៖ preapsornews@gmail.com

សហការផ្តល់ព័ត៌មាន៖ 092 902 643 / 098 90 26 43​ | អ៊ីម៉ែល៖ preapsornews@gmail.com

.
error: Content is protected !!
============